ព័ត៌មានជាតិ

បទវិភាគ ៖ តំបន់អាស៊ីប៉ាស៊ីហ្វិក ជាទីពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ តែមិនមែនជាក្តារអុកសម្រាប់ប្រទេសមហាអំណាចប្រកួតប្រជែងនោះទេ

ចាប់ពីថ្ងៃទី១១ខែកក្កដា តាមម៉ោងក្នុងតំបន់ឡើងទៅ កិច្ចប្រជុំកំពូលអង្គការណាតូ បានបើកធ្វើនៅប្រទេសលីទុយអានី។ ក្រៅពីប្រធានបទគន្លឹះអំពីស្ថានការណ៍នៅអ៊ុយក្រែន មេដឹកនាំប្រទេសទាំង៤គឺជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិង នូវែលសេឡង់បានចូលរួមក្នុងកិច្ចប្រជុំនេះក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា ដែលធ្វើឲ្យបញ្ហាអង្គការណាតូ បង្វែរការផ្តោតសំខាន់ទោលើអាស៊ីប៉ាស៊ីហ្វិ ឡើងកម្តៅម្តងទៀត។

យោងតាមការផ្សាយដំណឹងរបស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន ឱ្យដឹងថា ដោយសារការប្រឆាំងរបស់ប្រទេសបារាំង ផែនការស្តីពីការបើកការិយាល័យទំនាក់ទំនងអាស៊ីទីមួយនៅប្រទេសជប៉ុន របស់អង្គការណាតូ ដែលគ្រោងនឹងពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលលើកនេះ ត្រូវបានពន្យារពេលកំណត់រហូតដល់រយៈពេលក្រោយពីរដូវរំហើយ។ ប៉ុន្តែ អ្នកវិភាគជឿជាក់ថា ក្រោមការណែនាំរបស់ប្រទេសអាមេរិក ចេតនារបស់អង្គការណាតូ ក្នុងការពង្រីកក្របខ័ណ្ឌ នៃឥទ្ធិពលរបស់ខ្លួនទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកនឹងមិនប្រែប្រួលឡើយ។

ក្នុងនាមជាបច្ច័យនៃសង្គ្រាមត្រជាក់ ចាប់តាំងពីបានបង្កើតឡើងមក អង្គការណាតូគឺជាសសរស្តម្ភជាស្នូលរបស់អាមេរិក ក្នុងការគាំពារអនុត្តរភាពរបស់ខ្លួន “បើគ្មានសត្រូវ វាពិបាករស់រានមានជីវិត”គឺជាតក្កវិជ្ជារបស់វា ។ បន្ទាប់ពីបញ្ចប់សង្គ្រាមត្រជាក់មក ក្រោមការជំរុញនៃយុទ្ធសាស្ត្ររបស់អាមេរិកដែល”ជាន់លើអាល្លឺម៉ង់និងបារាំង””ទាត់ចោលរុស្ស៊ី” និង”យកឈ្នះលើប្រទេសចិន” អង្គការណាតូបានធ្វើការពង្វាតទៅទិសខាងកើតចំនួន៦ជុំ ដែលបង្កឱ្យមានការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែន បង្កើតភាពបែកបាក់ផ្នែកសន្តិសុខនៅអឺរ៉ុប ហើយនិងលូតដៃរបស់ខ្លួនទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកជាបន្តបន្ទាប់។

នៅឆ្នាំ២០២២ “គំនិតយុទ្ធសាស្ត្រថ្មីរបស់អង្គការណាតូ” បានលើកឡើងពីប្រទេសចិនជាលើកដំបូង ព្រមទាំងបានចាត់ទុកប្រទេសចិនថា ជា”ការប្រឈមជាប្រព័ន្ធ”យ៉ាងច្បាស់លាស់ ហើយយកបញ្ហានេះធ្វើជាលេសដើម្បីពន្លឿនដំណើរការដាក់ពង្រាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប្រសិនបើអង្គការណាតូលូតដៃចូលក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងធ្វើការកែប្រែបែប”បស្ចិមប្រទេស” ចំពោះអភិបាលកិច្ចជាតិនិងទស្សនៈតម្លៃរបស់បណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក នោះវាមុខជានឹងបណ្តាលឱ្យមានការធ្វើពហិការជាទូទៅ ក៏ដូចជានាំមកនូវវិបត្តិនិងភាពរង្គោះរង្គើជាមិនខាន។

នៅក្នុងដំណើរដែលអង្គការណាតូពង្វាតទៅតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រទេសជប៉ុន បានដើរតួនាទីដែលនាំចកចូលផ្ទះ។ នៅខែឧសភាឆ្នាំ២០១៤ ប្រទេសជប៉ុន បានចុះហត្ថលេខាលើ《គម្រោងទំនាក់ទំនងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការ》ជាមួយអង្គការណាតូ ដោយលើកកម្ពស់កម្រិត នៃកិច្ចសហប្រតិបត្តិការជាមួយអង្គការណាតូជាបន្តបន្ទាប់ និងដើរតួនាទីជា”អ្នកនាំផ្លូវ”ដែលណែនាំអង្គការណាតូពង្វាតទៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ មូលហេតុនៅពីក្រោយរឿងនេះ មិនត្រឹមតែដោយសារជប៉ុន ជាអ្នកដើរតាមយ៉ាងមុតមាំរបស់អាមេរិកប៉ុណ្ណោះទេ ថែមទាំង ជប៉ុនមានមហិច្ឆតាចង់ដើរតាមផ្លូវ នៃប្រទេសខ្លាំងផ្នែកយោធាឡើងវិញ និងចង់ជួយគ្នាទៅវិញទៅមកជាមួយអង្គការណាតូក្នុងវិស័យការពារជាតិផងដែរ។

ពេលថ្មីៗនេះ មហាជនជប៉ុន និងកូរ៉េខាងត្បូង ជាច្រើនបានធ្វើការជួបជុំគ្នា ដើម្បីលើកការប្រឆាំងតវ៉ាចំពោះអង្គការណាតូ ដែលបណ្តាលឱ្យមានភាពតានតឹងផ្នែកយោធា ហើយប្រឆាំងនឹងអង្គការណាតូដាក់ពង្រាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាការពិត នៅផ្ទៃក្នុងអង្គការណាតូ ក៏មិនខ្វះសំឡេងប្រឆាំងនឹងទង្វើពង្រីកក្របខ័ណ្ឌ នៃឥទ្ធិពលរបស់ខ្លួននោះដែរ។ ឧទាហរណ៍ លោកMacronប្រធានាធិបតីបារាំងធ្លាប់បានថ្លែងថា អង្គការណាតូបានស្លាប់ “ខួរក្បាល” ហើយបានប្រឆាំងយ៉ាងច្បាស់លាស់ នូវការដែលអង្គការណាតូ បង្កើតការិយាល័យទំនាក់ទំនងនៅប្រទេសជប៉ុន។

មន្ត្រីបារាំងលើកឡើងថា អង្គការណាតូគឺជាពាក្យកាត់ នៃ”អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង” ហើយអាមេរិកនិងអឺរ៉ុបគឺជាគោលដៅការពារជាសមូហភាព ដូច្នេះវាបង្កើតទីតាំងមូលដ្ឋាននៅតំបន់អាស៊ីប៉ាស៊ីហ្វិក គឺមិនសមស្របទេ។សំឡេងប្រកបដោយវិចារណញ្ញាណបែបនេះ គួរឱ្យសមាជិកអង្គការណាតូស្តាប់និងគិតពិចារណា។
តំបន់អាស៊ីប៉ាស៊ីហ្វិកជាតំបន់ទីពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ តែមិនមែនជាក្តារអុកសម្រាប់ប្រទេសមហាអំណាចប្រកួតប្រជែងនោះទេ។

អង្គការណាតូ ដែលដឹកនាំដោយអាមេរិក ចង់ចម្លងអ្វីដែលគេហៅថា”បទពិសោធន៍អឺរ៉ុប” ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក តាមពិតទៅគឺចង់ចម្លងការបំបែកបំបាក់ និងការប្រឈមមុខដាក់គ្នាទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ប្រជាជនក្នុងតំបន់នេះមិនទទួកយកជាដាច់ខាត។ វាចង់”បន្តជីវិតរបស់ខ្លួន”តាមរយៈការបង្កភាពចលាចលនៅតំបន់អាស៊ីប៉ាស៊ីហ្វិក អ្នកស្នេហាសន្តិភាពនៅទូទាំងពិភពលោកក៏មិនយល់ព្រមនោះដែរ៕
អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន

To Top