ព័ត៌មានជាតិ

ក្រោយក្លាយជារដ្ឋភាគី ទី៥១ នៃ TAC អារ៉ាប៊ីសាអូឌីត ប្ដេជ្ញារក្សាតម្លៃអាស៊ាន ដោយសន្តិភាព មិត្តភាព

រូបភាព៖ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត

ភ្នំពេញ៖ ក្រោយក្លាយជារដ្ឋភាគីទី៥១ នៃលើសន្ធិសញ្ញាស្តីពី មិត្តភាពនិងសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ (TAC) ព្រះអង្គម្ចាស់ ហ្វេសាល ប៊ីន ហ្វាហាន អាល់ស៊ូដ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បានបញ្ជាក់អះអាងអំពីការប្ដេជ្ញាចិត្ត របស់អារ៉ាប៊ីសាអូឌីត ចំពោះតម្លៃអាស៊ាន និងគោលការណ៍សន្តិសហវិជ្ជមាន ដែលប្រកបដោយសន្តិភាព និងសហប្រតិបត្តិការដោយមិត្តភាពនៅអាស៊ីអាគ្នេយ៍។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី១៣ កក្កដានេះ បានឲ្យដឹងថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសអាស៊ានផ្សេងទៀត បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ លិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាស្តីពី មិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដោយព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

ផ្ទាំងពាណិជ្ជកម្ម

ព្រះអង្គម្ចាស់ ហ្វេសាល ប៊ីន ហ្វាហាន អាល់ស៊ូដ (Faisal bin Farhan Al-Saud) បានចុះហត្ថលេខាលើលិខិតូបករណ៍ ដែលធ្វើឲ្យអារ៉ាប៊ីសាអូឌីតក្លាយជារដ្ឋភាគីទី៥១ នៃ TAC និងបានបញ្ជាក់អះអាងអំពីការប្ដេជ្ញាចិត្តរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ចំពោះតម្លៃអាស៊ាន និងគោលការណ៍សន្តិសហវិជ្ជមាន ដែលប្រកបដោយសន្តិភាព និងសហប្រតិបត្តិការដោយមិត្តភាពនៅអាស៊ីអាគ្នេយ៍ ៕

To Top