ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតក្រុមការងារបច្ចេកទេសជំរុញនិងគាំទ្រសេដ្ឋកិច្ចឌីជីថល និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល។
យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលនាពេលថ្មីៗនេះដែលមានជាង១០ទំព័រ បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសទទួលបន្ទុកការសម្របសម្រួលកណ្តាល មានអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលជាលេខាធិការដ្ឋាន។
សូមបញ្ជាក់ថា ក្រុមការងារបច្ចេកទេសទទួលបន្ទុកការសម្របសម្រួលកណ្ដាល មានភារកិច្ច ដូចជា ៖ បំពេញមុខងារជាសេនាធិការបច្ចេកទេសបូកសរុបកណ្ដាលឲ្យក្រុមការងារបច្ចេកទេសផ្សេងទៀត និងផ្តល់ទស្សនាទាននិងមគ្គុទ្ទេសក៍ណែនាំ ជំរុញ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងរៀបចំ កិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល ជាដើម៕










