ភ្នំពេញ៖ ឆ្នាំ២០២៣ គឺជាខួបគម្រប់៦៥ឆ្នាំនៃការបង្កើតចំណងការទូតកម្ពុជា-ចិន និងជាឆ្នាំមិត្តភាពកម្ពុជា-ចិន។ ថ្ងៃទី១៩ ខែកក្កដា ជាថ្ងៃរំលឹកខួបការបង្កើតចំណងការទូតកម្ពុជា-ចិន កម្មវិធី“សូមយ៉ាយ៉ាឆ្លើយ” និង កម្មវិធី”នាទីប្រទេសចិន” ដែលរៀបចំគម្រោង និង ផលិតដោយវិទ្យុមិត្តភាពកម្ពុជា-ចិន នឹងចាក់ផ្សាយនៅលើវេទិកាផ្សេងៗ នៃវិទ្យុមិត្តភាព កម្ពុជា-ចិន ព្រមទាំងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍សំខាន់ៗនៃប្រទេសកម្ពុជា ដោយប្រើប្រាស់ភាសារូបភាពដ៏រស់រវើក រៀបរាប់អំពីសាច់រឿងអភិវឌ្ឍន៍រវាងប្រទេសទាំងពីរកម្ពុជានិងចិន។
![](https://dap-news.com/wp-content/uploads/2023/07/photo_2023-07-20_11-37-07-1024x586.jpg)
![](https://dap-news.com/wp-content/uploads/2023/07/photo_2023-07-20_11-37-00-1024x561.jpg)
ក្នុងនោះ កម្មវិធី”សូមយ៉ាយ៉ាឆ្លើយ” គឺជាកម្មវិធីមួយ សួរសំណួរឆ្លើយឆ្លងមួយ ចាក់ផ្សាយប្រចាំសប្ដាហ៍។ ពិធីការិនី យ៉ាយ៉ា ប្រមូលសំណួរពីមិត្តអ្នកលេងអិនធឺណែត ជ្រើសរើសយកបញ្ហាដែលមិត្តអ្នកលេងអិនធឺណែតចាប់អារម្មណ៍បំផុត នាំផ្លូវទស្សនិកជន ចូលជ្រៅទៅគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកចម្លើយ។ មិនថាទេសភាពធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ ប្រពៃណីទំនៀមទម្លាប់ ឬ វឌ្ឍនភាពសេដ្ឋកិច្ច គម្រោងសាងសង់រួម ព្រឹត្តិការណ៍ទំនាក់ទំនង នៃប្រទេសទាំងពីរកម្ពុជា និងចិនទេ យ៉ាយ៉ានឹងប្រើប្រាស់ការណែនាំរបស់ខ្លួន ដើម្បីបំបែកអាថ៌កំបាំងជូនទស្សនិកជន ឱ្យទស្សនិកជនកម្ពុជាកាន់តែបានយល់ពីភាពទាក់ទាញ និង សក្ដានុពលកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
![](https://dap-news.com/wp-content/uploads/2023/07/photo_2023-07-20_11-36-57-1024x556.jpg)
![](https://dap-news.com/wp-content/uploads/2023/07/photo_2023-07-20_11-36-53.jpg)
កម្មវិធី”នាទីប្រទេសចិន” គឺជាកម្មវិធីប្រភេទព័ត៌មានមួយ ចាក់ផ្សាយប្រចាំសប្ដាហ៍។ ជារៀងរាល់សប្ដាហ៍ កម្មវិធីនឹងនាំមកជូនទស្សនិកជន នូវព័ត៌មានថ្មីៗ និងប្រធានបទពេញនិយមនៅក្នុងប្រទេសចិន ដើម្បីឱ្យទស្សនិកជនយល់ដឹងពីសមិទ្ធផលអភិវឌ្ឍន៍ និង បរិយាកាសសង្គមចិន តាមរយៈគ្រប់វិស័យ ដូចជានយោបាយ សេដ្ឋកិច្ច និងវប្បធម៌ជាដើម។
![](https://dap-news.com/wp-content/uploads/2023/07/photo_2023-07-20_11-36-50-1024x578.jpg)
![](https://dap-news.com/wp-content/uploads/2023/07/photo_2023-07-20_11-36-47-1024x585.jpg)
![](https://dap-news.com/wp-content/uploads/2023/07/photo_2023-07-20_11-36-44-1024x586.jpg)
![](https://dap-news.com/wp-content/uploads/2023/07/photo_2023-07-20_11-36-42-1024x585.jpg)
តាមដឹង កម្មវិធី “ជជែកជាមួយភ្ញៀវយុវជន” ដែលរៀបចំគម្រោង និង ផលិតដោយវិទ្យុមិត្តភាពកម្ពុជា-ចិន ក៏នឹងមកជួបទស្សនិកជនកម្ពុជានៅចុងខែកក្កដានេះផងដែរ។ នេះគឺជាកម្មវិធីជជែកវែកញែកទស្សនៈយុវជនមួយ។ កម្មវិធីនេះ អញ្ជើញយុវជនកម្ពុជា និង ចិនមកពីគ្រប់វិស័យ ខុសៗគ្នា មកជជែកគ្នាជុំវិញប្រធានបទក្ដៅៗ និងបញ្ហាដែលយុវជនយកចិត្តទុកដាក់ បង្ហាញចម្លើយរបស់យុវជនចេញពីចក្ខុវិស័យខុសៗគ្នា ចំពោះពិភពលោក ក្នុងគោលបំណងផ្ញើសំឡេងយុវជន និងបញ្ជូនកម្លាំងយុវជន ។
វិទ្យុមិត្តភាពកម្ពុជា-ចិនមានគោលបំណង បង្ហាញពីពហុបែប និង ចំណុចរួម រវាងទំនៀមទម្លាប់ប្រពៃណី ប្រវត្តិសាស្ត្រវប្បធម៌ ការអភិវឌ្ឍន៍សេដ្ឋកិច្ច វឌ្ឍនភាពសង្គម នៃប្រទេសទាំងពីរកម្ពុជា និង ចិន តាមរយៈកម្មវិធីទូរទស្សន៍ប្រកបដោយទម្រង់សំបូរបែប ដើម្បីជំរុញការផ្សារភ្ជាប់ទឹកចិត្តប្រជាជនប្រទេសទាំងពីរ និងចូលរួមជាកម្លាំងក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិនក្នុងយុគសម័យថ្មី៕
![](https://dap-news.com/wp-content/uploads/2023/07/photo_2023-07-20_11-36-32-1024x575.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)