ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ប្តេជ្ញា បន្តចូលរួម បម្រើប្រទេសជាតិ និងប្រជាជន ឲ្យបានកាន់តែល្អ ប្រសើរទៅថ្ងៃអនាគត

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បេក្ខភាពបន្តវេននាយករដ្ឋមន្រ្តី បានធ្វើការប្ដេជ្ញាចិត្ត បន្តចូលរួមបម្រើប្រទេសជាតិ និងប្រជាជនឲ្យបានកាន់តែល្អ ប្រសើរទៅថ្ងៃអនាគត។ ការប្ដេជ្ញានេះ ធ្វើឡើងបន្ទាប់ពីគណក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ យ៉ាងភ្នូកទឹកភ្នូកដី ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃទី២៣ កក្កដា កន្លងទៅនេះ។

តាមរយៈឆេណែលតេលេក្រាម លោក ហ៊ុន ម៉ាណែត បានលើកឡើងថា÷ “ប្រជាពលរដ្ឋខ្មែរ បានបង្ហាញនូវឆន្ទៈរបស់ខ្លួន យ៉ាងច្បាស់ តាមរយៈការអញ្ជើញទៅបោះឆ្នោត យ៉ាងច្រើនកុះករ (ជាង ៨៤%) និងបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា អោយឈ្នះភ្លូកទឹកភ្លូកដី ដើម្បីបម្រើប្រជាពលរដ្ឋ តទៅអនាគត។ ខ្ញុំ មានតែពាក្យពីរម៉ាត់ ជូនចំពោះប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ដែលបានទៅចូលរួមបោះឆ្នោត÷ ១) អរគុណ – ចំពោះលោកតាលោកយាយ លោកអ៊ំពូមីងបងប្អូនទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោតជូនគណបក្សដែលខ្លួនស្រឡាញ់ និងជាពិសេសចំពោះការស្រឡាញ់និងការទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជា និង ២) ប្តេជ្ញាចិត្ត – បន្តចូលរួមបម្រើប្រទេសជាតិ និងប្រជាជនឲ្យបានកាន់តែល្អ ប្រសើរទៅថ្ងៃអនាគត”៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top