ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ឲ្យគណបក្សកម្លាំងជាតិ កែសម្រួលឡើង សញ្ញាសម្គាល់ ដោយសារសញ្ញា «ផ្ការំដួល» ជានិមិត្តរូបកម្ពុជា

រូបភាពហ្វេសប៊ុក

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានស្នើឲ្យតំណាងស្ថាបនិក គណបក្សកម្លាំងជាតិ ត្រូវធ្វើការកែសម្រួលឡើងវិញ នូវសញ្ញាសម្គាល់របស់គណបក្ស ដោយសារតែរូបសញ្ញា «ផ្ការំដួល» ជាផ្កានិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា ។

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃប្រាប់ លោក ស៊ុន ចន្ធី តំណាងស្ថាបនិក គណបក្សកម្លាំងជាតិ នាថ្ងៃទី២៥ កក្កដា ក្រសួងមហាផ្ទៃ បានទទួលរួចហើយ នូវលិខិតជូនដំណឹង អំពីការបំពេញតាមលក្ខខណ្ឌកំណត់ ក្នុងបទប្បញ្ញត្តិ នៃច្បាប់ស្តី ពីគណបក្សនយោបាយ។

ផ្ទាំងពាណិជ្ជកម្ម

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា «ស្នើឲ្យតំណាងស្ថាបនិកគណបក្ស ត្រូវធ្វើការកែសម្រួលឡើងវិញ នូវសញ្ញាសម្គាល់របស់គណបក្ស ដោយសារតែរូបសញ្ញា ផ្ការំដួល ជាផ្កានិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានកំណត់ក្នុងព្រះរាជក្រឹត្យ ស្តីពីការកំណត់ប្រភេទសត្វ និងរុក្ខជាតិសម្រាប់ ជានិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា» ៕

To Top