ព័ត៌មានជាតិ

សម្តេចតេជោ បញ្ជាក់យ៉ាងច្បាស់ទៀតថា កម្ពុជា នឹងមាននាយករដ្ឋមន្រ្តីថ្មី ហើយបក្សផ្សេង អាចរួមរស់ក្រោមសន្តិភាព

ភ្នំពេញ ៖ បញ្ជាក់បន្ថែម ពីលើកាលពីប៉ុន្មានថ្ងៃមុន សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ម្តងទៀតថា នាពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីមកដឹកនាំប្រទេសជំនួសសម្តេចហើយ គឺលោក ហ៊ុន ម៉ាណែតដែលជាកូនប្រុសច្បង ។

តាមបណ្តាញតេឡេក្រាមនាថ្ងៃ២៨ កក្កដានេះ សម្តេចបញ្ជាក់ទៀតថា “ច្បាស់ណាស់ គឺនៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មី បន្ដដឹកនាំប្រទេស ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ។ គណបក្សប្រជាជនឈ្នះ គឺខ្មែរឈ្នះទាំងអស់គ្នា ហើយគណបក្សនានាក៏អាចរួមរស់ក្រោមម្លប់សន្តិភាពបានទាំងអស់គ្នា” ។

សម្តេចក៏បានថ្លែងអំណរគុណជនរួមជាតិដែលបានផ្តល់សេចក្តីស្រឡាញ់ ការគាំទ្រនិងទំនុកចិត្តជ្រាលជ្រៅចំពោះ សម្តេចតេជោ និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣៕

To Top