ភ្នំពេញ ៖ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចុះពិនិត្យកសិដ្ឋាន បន្លែសុវត្ថិភាព “កសិដ្ឋានប្រសិទ្ធ Prasit Farm” មានទីតាំងស្ថិតក្នុងភូមិតាគោក ឃុំឈ្វាង ស្រុកពញាឮ ខេត្តកណ្ដាល ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗ ដល់កសិករ និងអ្នកគ្រប់គ្រងកសិដ្ឋានផងដែរ ៕



