ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ បានជូនដំណឹងថា គិតត្រឹមព្រឹកនេះ កំណាត់ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១១៦ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ កំពុងលិចលង់ដោយជំនន់ទឹកភ្លៀង ដូច្នេះអ្នកដំណើរ អាចប្រើប្រាស់ផ្លូវល្បឿនលឿន បណ្ដោះអាសន្នសិន។
តាមរយៈគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ លោក វ៉ី សំណាង បានជូនដំណឹងដល់ អ្នកដំណើរទាំងអស់ ដែលត្រូវប្រើប្រាស់ផ្លូវជាតិលេខ៤ ឲ្យបានជ្រាបថា៖ គិតមកដល់ម៉ោងនេះ នៅគីឡូម៉ែត្រលេខ១១៦ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ជំនន់ទឹកភ្លៀងបានបណ្ដាលឱ្យលិចផ្លូវជាតិលេខ៤ ។ ដូច្នេះសូមពុកម៉ែ មាមីង បងប្អូន កូនក្មួយ អាចប្រើប្រាស់ផ្លូវល្បឿនលឿនបណ្ដោះអាសន្នសិន។


