ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំចុះត្រួតពិនិត្យការដ្ឋានសាងសង់មូលដ្ឋានសមុទ្ររាម ដែលកំពុងដំណើរការយ៉ាងសកម្មតាមផែនការគ្រោងទុក។
តាមរយៈគណនីហ្វេសប៊ុករបស់សម្ដេច ទៀ បាញ់ កាលពីថ្ងៃ៣០ កក្កដា បានឲ្យដឹងថា ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការបានចុះត្រួតពិនិត្យការដ្ឋានសាងសង់ មូលដ្ឋានសមុទ្ររាម។
ក្នុងនោះសម្ដេច ទៀ បាញ់ បានគូសបញ្ជាក់ថា «ការដ្ឋានសាងសង់មូលដ្ឋានសមុទ្ររាម កំពុងដំណើរការយ៉ាងសកម្មតាមផែនការគ្រោងទុក ដែលជាសំណង់ដ៏ធំមួយ នឹងលើកកម្ពស់សមត្ថភាព កងទ័ពជើងទឹក ឲ្យកាន់តែមានភាពរីកចម្រើន មួយកម្រិតថែមទៀត នាពេលអនាគត»៕






