ព័ត៌មានជាតិ

រដ្ឋសភា នឹងបើកសម័យប្រជុំ លើកដំបូងរបស់ខ្លួន នាថ្ងៃ២១-២២ សីហា

រូបភាពពី ហ្វេសប៊ុក

ភ្នំពេញ៖ រដ្ឋសភានីតិកាលទី៧ នឹងប្រារព្ធពិធីបើកសម័យប្រជុំលើកដំបូង និងសម័យប្រជុំលើកទី១ នាថ្ងៃទី២១ និងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខ ។ នេះបើតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃ៣១ កក្កដា ។

កិច្ចប្រជុំជាលើកដំបូងរបស់រដ្ឋសភា ក្នុងនីតិកាលទី៧ ដែលតាមគម្រោងនឹងមានព្រះរាជវត្តមាន ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សម្តេចយាងបើកសម័យប្រជុំនេះ ធ្វើឡើងបន្ទាប់ពីការប្រកាស លទ្ធផលផ្លូវការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ នៅដើមខែសីហា ។ លទ្ធផលបណ្តោះអាសន្ន សម្រាប់ការបោះឆ្នោតលើកទី៧នេះ គឺគណបក្សប្រជាជនកម្ពុជាទទួលបាន ១២០អាសនៈ និងគណបក្សហ៊ុនស៊ិនប៉ិចបាន៥អាសនៈ ៕

To Top