ព័ត៌មានជាតិ

ពលរដ្ឋ១៥០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ជំនន់ទឹកភ្លៀង នៅភូមិឈើនាងខ្ពស់ ខេត្តកំពង់ស្ពឺ

រូបភាព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ កងសង្រ្គោះគ្រោះមហន្តរាយលេខ៧០៨ បញ្ជាការដ្ឋានការពារកោះឆ្នេរ បានជម្លៀសប្រជាពលរដ្ឋ ចំនួន១៥០នាក់ ចេញពីតំបន់ជំនន់ទឹកភ្លៀង នៅភូមិឈើនាងខ្ពស់ ឃុំតាំងខ្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

យោងតាមរបាយការណ៍បឋមពីកងសង្គ្រោះគ្រោះមហន្តរាយលេខ៧០៨ ឲ្យដឹងថាសកម្មភាពនាពេលនោះគឺបានដាក់កំលាំងរួម៤៥នាក់ , រថយន្តចំនួន៨គ្រឿង , អូប័រចំនួន៤គ្រឿង , ដឹកជញ្ជូនបានចំនួន ២៥ជើង , ដឹកជញ្ជូនបានចំនួន១៥០នាក់ និងម៉ូតូ ២៥គ្រឿង។

ជាមួយគ្នានេះ កងកម្លាំងសង្រ្គោះ បាននិងបន្តដឹកជញ្ជូនប្រជាពលរដ្ឋមកទីទួលសុវត្ថិភាព ៕

To Top