ភ្នំពេញ ៖ បន្ទាប់ពីការប្រកាស លទ្ធផលបោះឆ្នោត ជាបណ្តោះអាសន្ន ក្នុងរយៈពេល៧២ម៉ោង យ៉ាងយូរ គ្រប់គណបក្ស នយោបាយ ដែលបានឈរឈ្មោះបោះឆ្នោត ដែលមិនពេញចិត្ត អាចប្តឹងតវ៉ាអំពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់នៃការបោះឆ្នោត មកកាន់គណៈកម្មាធិការជាតិ រៀប ចំការបោះ ឆ្នោត (គ.ជ.ប) ឬទៅក្រុមប្រឹក្សាធម្មនុញ្ញដោយផ្ទាល់ក៏បាន ។ នេះបើតាមសេចក្តីជូន ដំណឹងរបស់គ.ជ.ប នាថ្ងៃ១ សីហា ៕
