ព័ត៌មានជាតិ

បណ្ឌិត ហ៊ុន ម៉ាណែត៖ ត្រឹមមានគំនិត និងឆន្ទៈមិនគ្រប់គ្រាន់ទេ បើយើងមិនធ្វើ ឬមិនហ៊ានធ្វើ

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីថ្មី ក្នុងអាណត្តិទី៧ បានបញ្ចេញទស្សនៈមួយក្នុងការដឹកនាំ ដោយលើកឡើងថា «ត្រឹមមានគំនិតនិងឆន្ទៈមិនគ្រប់គ្រាន់ទេ បើយើងមិនធ្វើ ឬមិនហ៊ានធ្វើ» ។

តាមរយៈបណ្ដាញសង្គមតេឡេក្រាម នាថ្ងៃទី២ សីហានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ធ្វើកិច្ចការអ្វីមួយ ត្រូវផ្តល់តម្លៃទៅលើលទ្ធផលជាក់ស្តែង ។

លោកបណ្ឌិតគូសបញ្ជាក់ថា លទ្ធផលទោះជាតូចឬតិចយ៉ាងណា ដែលកើតចេញពីការធ្វើសកម្មភាពជាក់ស្ដែង គឺនៅតែប្រសើរជាងការត្រឹមតែបញ្ចេញនូវមតិឬគំនិតធំៗ ឬត្រឹមតែការសម្ដែងនូវឆន្ទៈមោះមុតក្នុងការធ្វើ ប៉ុន្តែមិនធ្វើ ឬមិនហ៊ានធ្វើអ្វីសោះ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top