ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាពេលបច្ចុប្បន្ន បានប្រកាសថា នៅក្នុងពេលណាមួយ នាអនាគតប្រសិនបើ លោក ហ៊ុន ម៉ាណែត មានបញ្ហាដល់អាយុជីវិត សម្តេចនឹងវិលត្រឡប់មកធ្វើជានាយករដ្ឋមន្រ្តីវិញ ដើម្បីកុំឲ្យប្រទេសមានភាពវឹកវរ និងដើម្បីធានាសេចក្តីសុខ ប្រជាពលរដ្ឋខ្មែរ ។
សម្តេចបញ្ជាក់ថា “ខ្ញុំសូមព្រមានទុកឲ្យហើយ ប្រសិនបើកូនខ្ញុំមានគ្រោះថ្នាក់ ដល់ជីវិតលទ្ធភាព នៃការវិលត្រឡប់មកធ្វើ នាយករដ្ឋមន្រ្តីវិញគឺខ្ញុំ នឹងមកធ្វើនាយករដ្ឋមន្រ្តីវិញ… បញ្ជាក់ឲ្យច្បាស់ខ្ញុំអត់ទាន់ ឲ្យប្រទេសនេះ ច្របូកច្របល់ទេ ។ ប្រសិនបើហ៊ុន ម៉ាណែតគ្រោះថ្នាក់ដល់ជីវិត ខ្ញុំត្រូវត្រឡប់មកធ្វើ នាយករដ្ឋមន្រ្តីមួយរយៈ ហើយបន្ទាប់ពីនោះខ្ញុំ នឹងជ្រើសរើសអ្នកណា ដែលអាចធ្វើជានាយករដ្ឋមន្រ្តី”។
សម្តេចនាយករដ្ឋមន្រ្តីថា សម្តេចធ្លាប់បាន ប្រកាសប្រាប់គណៈអចិន្រ្តៃយ៍បក្សអំពីហ៊ុន ម៉ាណែត មានគ្រោះដល់ជីវិតនេះ តាំងពីខែធ្នូ ឆ្នាំ២០២១មកម្ល៉េះ ៕