ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ប្រជុំត្រៀមកម្លាំងចុះជួយពលរដ្ឋ ពេលមានគ្រោះទឹកជំនន់

ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកង ពលតូចដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញ បើកកិច្ចប្រជុំផ្សព្វផ្សាយ ខ្លឹមសារនៃបទបញ្ជា របស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងសង្គ្រោះ គ្រោះមហន្តរាយ និង ជាប្រធានគណៈកម្មាការសង្គ្រោះគ្រោះមហន្តរាយ ក្រសួង ការពារជាតិ ក្នុងកិច្ចប្រជុំ ដើម្បីត្រៀម លក្ខណៈកម្លាំងជំនាញ ឧបករណ៍ សម្ភារៈ និង មធ្យោបាយផ្សេងៗទៀត ដែលក្រសួងការពារជាតិមាន ដើម្បីត្រៀមលក្ខណៈ ចុះជួយប្រជាពលរដ្ឋឲ្យទាន់ ពេលវេលា នៅពេលមានគ្រោះមហន្តរាយកើតឡើង ជាយថាហេតុ នៅក្នុងរដូវវស្សាឆ្នាំ២០២៣នេះ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top