ភ្នំពេញ៖ លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរផលប្រយោជន៍ប្រជាជនជានិច្ច។
លោកស្រី បានថ្លែងបែបនេះ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលលោកតាលោកយាយចំនួន៨១នាក់ នៅអង្គការមូលនិធិកុមារកម្ពុជា (CCF) ដោយមានផ្តល់អំណោយជាសំលៀកបំពាក់ សារ៉ុង គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន សម្រាប់លោកតាលោកយាយប្រើប្រាស់ទៅតាមតម្រូវការនានា។
ក្នុងឱកាសជួបសំណេះសំណាលលើកទី៤ នៅអង្គការមូលនិធិកុមារកម្ពុជានោះ លោកស្រី បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋជានិច្ច ទោះស្ថិតក្នុងដំណាក់កាលណាក៏ដោយ។
លោកស្រី មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែមានការគិតគូរខ្ពស់ចំពោះហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការសាងសង់ផ្លូវឲ្យកាន់តែប្រសើរជាងមុខ និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស។ លោកជំទាវ មានប្រសាសន៍ទៀតថា ពីមួយអាណ្ណត្តិទៅមួយអាណ្ណត្តិរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ដល់សុខុមាលភាពមនុស្សចាស់ជានិច្ច តាមរយៈកម្មវិធីរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ និងកម្មវិធីមនុស្សធម៌របស់សប្បុរសជនជាដើម។
លោកយាយពីររូប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការផ្តល់នូវអំណោយនាពេលខ្លះ ដើម្បីសម្រាលការលំបាក ក៏ដូចជាការចំណាយប្រចាំថ្ងៃរបស់ពួកគាត់ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខិតជិតមកដល់។
ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ថ្លែងថា តាមរយៈអង្គការមូលនិធិកុមារកម្ពុជា (CCF) ពិតជាបានរួចំណែកដ៏ច្រើន ជួយដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសកុមារកម្ពុជាច្រើននាក់ ដែលត្រូវបានបោះបង់ ឬគ្មានទីរំពឹង។
លោកស្រី បានសំណូមពរដល់លោកតាលោកយាយ ត្រូវថែទាំសុខភាពឲ្យបានល្អបំផុត ដើម្បីបន្តឃើញនូវការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល៕

























Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
