ព័ត៌មានជាតិ

ប៉ូលិស បើកការស៊ើបអង្កេត លើករណីបៀតបៀនផ្លូវភេទ លើបវរកញ្ញាចក្រវាឡិ៍ឥណ្ឌូនេស៊ី

ហ្សាការតា៖ ប៉ូលិសក្រុងហ្សាការតាបានបញ្ជាក់ថា ការស៊ើបអង្កេតរបស់ប៉ូលិសកំពុងដំណើរការ ក្រោយពីបេក្ខជនចុងក្រោយកាលពីថ្ងៃចន្ទបានដាក់ពាក្យបណ្តឹងមកកាន់ប៉ូលិស ស្របពេលមានការចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទនៅក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡិ៍ ហៅកាត់ថា (MUID) របស់ប្រទេសឥណ្ឌូណេស៊ី ។

លោក Yuliansyah ប្រធាននាយកដ្ឋានរង នៃយុវជន កុមារ និងស្ត្រី នៃប៉ូលិសប្រចាំតំបន់ បានប្រាប់ដល់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា ប៉ូលិសកំពុងពិនិត្យមើលករណីនេះ ហើយនឹងកោះហៅជនរងគ្រោះមកបំភ្លឺពីរបាយការណ៍របស់ពួកគេ ។

ករណីនេះកើតចេញពីការបង្ហោះមួយនៅលើបណ្តាញ Instagram Story របស់លោកប្រធាននាយកដ្ឋាន MUID Bali Sally Giovany ហើយបានរាយការណ៍ដោយ Detik កាលពីថ្ងៃអាទិត្យមុន ។

ក្នុងការបង្ហោះនៅលើបណ្តាញសង្គមរបស់ Giovany បានតវ៉ាប្រឆាំងនឹងនីតិវិធីពិនិត្យរាងកាយដែលតម្រូវឱ្យបេក្ខនារីអាក្រាតកាយ និងថតរូប ដែលនាងបាននិយាយថា នេះជាការបំពានច្បាប់ ព្រោះរូបថតអាចចែករំលែកបានគ្រប់ទីកន្លែង ។

បន្ទាប់មកកាលពីថ្ងៃចន្ទ បេក្ខភាពបវរកញ្ញាចុងក្រោយដែលមានអក្សរ ‘N’ បានដាក់ពាក្យបណ្តឹងទៅប៉ូលិសទៅកាន់ក្រុមហ៊ុន PT Capella Swastika Karya (PT CSK) ដែលបច្ចុប្បន្នទទួលបានអាជ្ញាប័ណ្ណបវរកញ្ញានៅឥណ្ឌូនេស៊ី ។

យោងតាមសារព័ត៌មាន CNN Indonesia បានឲ្យដឹងថា បេក្ខភាពពាក់ស្លាកអក្សរ ‘N’ បានចោទប្រកាន់ថា នាងត្រូវបានគេថតរូបអំឡុងពេលពិនិត្យរាងកាយ ដែលមិនមានក្នុងបញ្ជីក្នុងតារាងកម្មវិធី ។

អ្នកស្រី Melissa Anggraini មេធាវីតំណាងឱ្យ បវរកញ្ញាពាក់ស្លាកអក្សរ ‘N’ បានឲ្យដឹងថា “នាងត្រូវបានប្រឈមមុខភ្លាមៗ ជាមួយនឹងតម្រូវការដើម្បីធ្វើការត្រួតពិនិត្យរាងកាយ ហើយ នេះគឺ គ្រប់គ្រាន់ដើម្បីធ្វើឱ្យកូនក្តីរបស់យើងមានអារម្មណ៍អាម៉ាស់” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top