ព័ត៌មានជាតិ

កម្ពុជា-ជប៉ុន ​បង្កើត​កិច្ចសហការ​ លើវិស័យកសិកម្ម, ការតាមដាន ការភាយឧស្ម័ន, ​នវានុវត្តន៍ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ របស់លំហអាកាស និង ផ្កាយរណប

រូបភាពពី៖​ សហការី

 
ភ្នំពេញ ៖ អង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO)និងទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) ​​រៀបចំសន្និសិទ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ Hyatt Regency Phnom Penh បង្កើត​កិច្ចសហការធ្វើអោយប្រសើរឡើង ក្នុងវិស័យកសិកម្ម, ការតាមដានការភាយឧស្ម័ន, ​នវានុវត្តន៍ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ របស់លំហអាកាស និង ផ្កាយរណប​ ដែលជាការប្ដេជ្ញានាំយកកម្ពុជា ឆ្ពោះទៅកាន់បច្ចេកវិទ្យា និងនវានុវត្តន៍ចុងក្រោយបង្អស់ ។
 
លោក ស្រី Marisa Haruta ប្រធានតំណាងJETROភ្នំពេញ បានថ្លែងថា ” ដើម្បីធ្វើឱ្យខួបលើកទី៧០ឆ្នាំ នៃមិត្តភាពរវាងកម្ពុជា-ជប៉ុន ក៏ដូចជាខួបលើកទី៥០ឆ្នាំ នៃមិត្តភាពរវាងអាស៊ាន- ជប៉ុន កាន់តែឱឡារឹក និងដើម្បីជាការរឹតបន្តឹងមិត្តភាពយូរអង្វែងនឹងគ្នាបន្តទៀត អង្គការពាណិជ្ជកម្មក ស្រុកជប៉ុន (JETRO) និងទីភ្នាក់ងាររុករកអវកាសរជប៉ុន (JAXA) បានផ្តួចផ្តើមគំនិតក្នុងការ ណែនាំក្រុមហ៊ុនបចេ្ចកវិទ្យា ដែលមានសមត្ថភាព និងមុខងារធ្វើឱ្យប្រសើរឡើងនូវវិស័យកសិកម្ម ការរកឃើញ និងតាមដានការបំភាយឧស្ម័ន ការកាត់បន្ថយការបំភាយឧស្ម័ន និងការអភិរក្សព្រៃឈើ មកធ្វើការចែករំលែក និងណែនាំអំពីសេវាកម្ម និងកម្មវិធីរបស់ពួកគេសម្រាប់ ចលនាទៅរកភាពបៃតង ដោយប្រើបច្ចេកវិទ្យា ចុងក្រោយបំផុត ទៅដល់រដ្ឋាភិបាលកម្ពុជា អង្គការនានា និងតំណាងក្រុមហ៊ុនឯកជននៅកម្ពុជា” ។
 ឲ្យ
លោកស្រីបានបន្តថា ៖ ​កម្មវិធីនឹងផ្តល់ឱ្យអ្នកចូលរួមឬភាពជាដៃគូ និងឱកាសក្នុងការបង្កើតបណ្តាញរវាងក្រុមហ៊ុនកម្ពុជា-ជប៉ុន ដែលស្ថិតនៅក្នុងវិស័យមួយចំនួនរួមមាន៖ សាជីវកម្ម កសិកម្ម បៃតង បច្ចេកវិទ្យា សហករណ៍ កសិកម្ម ធនាគារ និងមីក្រូហិរញ្ញវត្ថុ ធានារ៉ាប់រងកសិកម្ម កម្មន្តសាលជាដើម។
 
លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា ” ដើម្បីជាការអបអរសាទ ​នៃការរឹតចំណងមិត្តភាពរវាង កម្ពុជា-ជប៉ុន រដ្ឋាភិបាលជប៉ុន បាននឹងកំពុងជំរុញឱ្យមាន ទស្សនៈវិស័យនៃការសហការបង្កើតសេដ្ឋកិច្ចរួមគ្នា (ASEAN ​paus/Camboda-japan Economic Co Creation Vision) ក្នុងគោលបំណងដើម្បីរឹតចំណងមិត្តភាព៥០ឆ្នាំ និង ៧០ឆ្នាំបន្តទៅមុខទៀត ជាមួយប្រទេសជាដៃគូរ និងជាស្វែងរកឱកាសផ្សេងៗបន្ថែមទៀតដែលកម្ពុជា-​ជប៉ុន អាចសហការបង្កើតរួមគ្នា ​ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាថ្មីៗ ” ៕

To Top