ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់​មេទ័ពជើងគោក ឥណ្ឌូនេស៊ី ថា​ កងទ័ពជាអ្នកការទូតសន្តិភាព

ភ្នំពេញ៖ ក្នុង​ជំនួប​ជាមួយ​នាយឧត្តមសេនីយ៍ បណ្ឌិត DUDUNG ABDURACHMAN មេបញ្ជាការ កងទ័ពជើងគោកជាតិ នៃប្រទេសឥណ្ឌូនេស៊ី នៅវិមានសន្តិភាព នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ ហើយបានលើកទឹកចិត្តឲ្យពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ដោយចាត់ទុក​ កងទ័ពជាអ្នកការទូតសន្តិភាព។

ក្នុង​ជំនួប​នោះ​លោក​DUDUNG ABDURACHMAN បានគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីលទ្ធផល នៃជំនួបរវាងលោកជាមួយមេបញ្ជាការ កងទ័ពជើងគោកស្ដីទី លោក​ម៉ៅ សុផាន់ ដែលក្នុងនោះ មានកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងការពង្រីកិច្ចសហប្រតិបត្តិការបន្ថែម តាមរយៈការជំរុញឲ្យមានការផ្លាស់ប្ដូរ បទពិសោធន៍កាន់តែខ្លាំងឡើង, ការផ្លាស់ប្ដូរព័ត៌មានរវាងកងទ័ពទាំងពីរ និងជាពិសេសការពង្រីកវិសាលភាព នៃការហ្វឹកហាត់កងទ័ព៕

To Top