ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានណែនាំដល់ នាយទាហាន ដែលទើបទទួលបានព្រះរាជក្រឹត្យ និងអនុក្រឹត្យ តែងតាំងមុខតំណែងថ្មី ត្រូវលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងភាពជាអ្នកដឹកនាំ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
នៅលើគណនីហ្វេសសប៊ុកនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេច ទៀ បាញ់ បានសរសេយ៉ាងដូច្នេះថា «សូមឯកឧត្តម អស់លោក នាយទាហាន ដែលទើបទទួលបានព្រះរាជក្រឹត្យ និងអនុក្រឹត្យតែងតាំង មុខតំណែងថ្មី ត្រូវលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងភាពជាអ្នកដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញបេសកកម្មដែលរាជរដ្ឋាភិបាល និងក្រសួងការពារជាតិប្រគល់ជូន»៕




Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
