ព័ត៌មានជាតិ

ហេតុអ្វីពលករខ្មែរ នៅកូរ៉េខាងត្បូង ងាកមកគាំទ្រសម្តេចតេជោ ហ៊ុន សែន និងកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត?​

រូបភាព៖ ហ្វេសប៊ុកផេកសម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ទឹកចិត្តពលករខ្មែរនៅកូរ៉េខាងត្បូង និងរដ្ឋាភិបាលកម្ពុជា​មិនដូចពេលមុនទេ។​ ពេលនេះពលករ​ភាគ​ច្រើនបំផុត​សឹង​តែ​១០០% បាន​ងាកគាំទ្ររដ្ឋាភិបាលកម្ពុជា ខុសកាលពីពេលមុនដែល​ជាទូទៅ ពលកររអ៊ូរទាំច្រើន​ពីការមិន​យកចិត្ត​ទុកដាក់របស់រដ្ឋាភិបាលខ្មែរ។

តាមការសង្កេតចុងក្រោយនេះវិញ ពលករកម្ពុជានៅកូរ៉េខាងត្បូង បានបង្ហាញការពេញចិត្ត និងគាំទ្រដោយឥតងាករ៉េ​លើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ការគាំទ្រនេះកើតឡើងតាមរយៈការរៀបចំព្រឹត្តិការណ៍អបអរពិធីបុណ្យចូលឆ្នាំខ្មែរ​ប្រពៃណីជាតិ និងពិធីផ្សេងៗ​នៅកូរ៉េ​ ដែលត្រូវធ្វើឡើងឥតអាក់រហូតមកដល់ឆ្នាំ២០២៣។
ក្រៅពីភាពស្និទស្នាលតាមរយៈការរៀបចំពិធីបុណ្យ និងការជួបជុំផ្សេងៗ ពលករខ្មែរដែលកំពុងធ្វើការនៅស្រុក​ដ៏ទំនើបមួយនេះ ក៏ទទួលបានយក​ចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជាជាច្រើន។ ក្នុងនោះរួមមាន ការពន្យាសុពលភាពលិខិតឆ្លងដែន​ដោយឥតគិត​ថ្លៃ និងនីតិវិធីងាយស្រួលឆាប់រហ័ស និងធ្វើដល់កន្លែងធ្វើការ និងកន្លែងស្នាក់នៅ​ក្នុងថ្ងៃឈប់​សម្រាក​និង​បុណ្យទាន។

ដោយឡែក ការព្យាបាលជំងឺតាមរយៈគ្រូពេទ្យស្ម័គ្រចិត្ត ការផ្តល់ឱសថ ការចាក់​វ៉ាក់​សាំង​​ផ្តាសាយ ក៏សុទ្ធសឹងតែជាអ្វីដែលពលករខ្មែរនៅកូរ៉េ ទទួលបានពីក្រុមការងារគណបក្សប្រជាជននិងស្ថានទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េផងដែរ។ មិនតែប៉ុណ្ណោះ ក្រុមការងារយុវជនគណបក្សដែលមាន កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែតជាប្រធាន និងស្ថានទូត បានផ្តល់ឱ្យពលករផ្ទះស្នាក់នៅបណ្តោះអាសន្នពេលប្តូរការងារ ការឧបត្ថមគាំទ្រ​ដល់ពលករ​មានគ្រោះថ្នាក់ការងារ ពេលមានជំងឺ និងការ​សម្រួល​លើ​ការងារ​បូជាសព ការបកប្រែបណ្ណបើកបរ និងការគាំទ្រផ្លូវច្បាប់លើសំណងធានារ៉ាប់រងផ្សេងៗទៀតជាដើម ។

ទាំងនេះ​សុទ្ធសឹងតែជាអ្វីដែលពលករខ្មែរនៅកូរ៉េខាងត្បូង ទទួលបានការទំនុកបម្រុងយ៉ាង​យកចិត្ត​ទុកដាក់ ​ពី​រដ្ឋាភិបាល​​ដែល​សម្តេចតេជោហ៊ុន សែន ​បានណែនាំឱ្យអនុវត្តតាំងពីឆ្នា២០១៤មកម្ល៉េះ ហើយក៏កំពុងបន្តអនុវត្តដល់​បច្ចុប្បន្ន។

ចំណុចទាំងទាំងអស់នេះហើយ ទើបធ្វើឱ្យពលករខ្មែរ និងក្រុមគ្រួសារខ្មែរ នៅកូរ៉េខាត្បូង បានងាគមកគាំទ្រដោយ​ឥតលក្ខខណ្ឌ សឹង១០០% ចំពោះ​សម្តេចតេជោហ៊ុន សែន និងកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។ ក្នុងការដោះស្រាយបញ្ហាជូនដល់ពលករ និងការផ្តល់សមិទ្ធិផលនានាកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា គឺជាបុគ្គលសំខាន់ និងជាតួអង្គឯកក្នុងព្រឹត្តិកាណ៍ទាំងនេះ ដែល​បានដាក់ទិសដៅ​និងចង្អុលបង្ហាញ៕

To Top