ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ ចំណុះអគ្គភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់គ្រប់អង្គភាពត្រូវត្រួតពិនិត្យ និងថែទាំរថយន្តឲ្យបានល្អជៀសវាង ពេលចេញបេសកកម្មជួបបញ្ហាផ្សេងៗ ដែលបណ្ដាលមកពីការ មិនយកចិត្តទុកដាក់ក្នុងការថែទាំ ។

ការដាក់ចេញបទបញ្ជានេះ ធ្វើឡើងនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការងារសំខាន់ៗមួយចំនួន និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់នាយទាហាន នាយទាហានរង ពលទាហាន ក្រោមឱវាទ ។

ក្នុងកិច្ចប្រជុំនេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ត្រូវអនុវត្តឲ្យបានល្អ រាល់បទបញ្ជា សារាចរ សេចក្តីណែនាំ សេចក្តីសម្រច ផែនការ របស់ថ្នាក់លើ ហើយគ្រប់អង្គភាពត្រូវត្រួតពិនិត្យ និងថែទាំរថយន្តឲ្យបានល្អជៀសវាង ពេលចេញបេសកកម្មជួបនៅបញ្ហាផ្សេងៗ ដែលបណ្ដាលមកពីការ មិនយកចិត្តទុកដាក់ក្នុងការថែទាំ ៕


