ព័ត៌មានជាតិ

Update៖ កប៉ាល់ដឹកទំនិញ១គ្រឿង ចេញពីអ៊ុយក្រែន បានដល់ទឹកដីរបស់តួកគី ទោះបីរុស្ស៊ី ជំទាស់បិទផ្លូវក្តី

រូបភាពពី៖​ XINHUA

អ៊ីស្តង់ប៊ុល៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ គេឃើញកប៉ាល់ដឹកទំនិញស៊ីវិលចំនួន១គ្រឿង ដែលធ្វើដំណើរពីប្រទេសអ៊ុយក្រែន បានទៅដល់ដែនទឹករបស់ប្រទេសតួកគី ទោះបីជាមានការប្រឆាំងនឹងការបិទផ្លូវនៅទីក្រុងម៉ូស្គូក្តី ហើយបានឃើញកប៉ាល់ចំនួន១គ្រឿងទៀត រងការវាយប្រហារពីបុគ្គលិកយោធារបស់រុស្ស៊ី ។

កប៉ាល់ Joseph Schulte ដែលមានដោតទង់ជាតិហុងកុង បានចាកចេញពីកំពង់ផែ Odesa កាលពីថ្ងៃពុធ ដែលជាកប៉ាល់ដំបូងដែលប្រកួតប្រជែងដោយផ្ទាល់នូវការជំទាស់ជាថ្មីរបស់ប្រទេសរុស្ស៊ី ដើម្បីបិទច្រកចូលរបស់អ៊ុយក្រែន ទៅកាន់សមុទ្រខ្មៅ ។

ទីតាំងចរាចរណ៍ផ្លូវសមុទ្របានបង្ហាញថា កប៉ាល់បានចូលទៅក្នុងទឹករបស់ប្រទេសតួកគី ក្រោយពីបានផ្លាស់ទីតាមបណ្តោយផ្លូវខាងលិចដែលជៀសវាងដែនទឹកអន្តរជាតិដើម្បីគាំទ្រចំពោះអ្នកដែលគ្រប់គ្រងដោយសមាជិកអង្គការ NATO ដែលមានប្រទេសរ៉ូម៉ានី និងប៊ុលហ្គារី ។

ក្រុមហ៊ុនរបស់ប្រទេសអាល្លឺម៉ង់មួយ ដែលជាសហម្ចាស់នៃកប៉ាល់កុងតឺន័របានលើកឡើងថា កប៉ាល់នេះនឹង “ប្រហែលជា”ទៅដល់គោលដៅរបស់ខ្លួននៅទីក្រុងអ៊ីស្តង់ប៊ុលបន្ទាប់ពីថ្ងៃព្រហស្បតិ៍ ។

លោក Volodymyr Zelenskyy បានប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា កប៉ាល់កំពុងប្រើប្រាស់ “ច្រករបៀងមនុស្សធម៌ថ្មី” ដែលក្រុង គៀវ បានបង្កើតឡើងបន្ទាប់ពីប្រទេសរុស្ស៊ី កាលពីខែមុនបានលុបចោលកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែន​ នាំចេញគ្រាប់ធញ្ញជាតិ និងស្បៀងអាហារឆ្លងកាត់សមុទ្រខ្មៅ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top