ព័ត៌មានជាតិ

កងទ័ពរំដោះប្រជាជនចិន ជួយហ្វឹកហ្វឺនកាំជ្រួច ការពារអាកាស រយៈកំពស់ទាប QW.3 ដល់កងយោធពលខេមរភូមិន្ទ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស រួមជាមួយ លោក វរសេនីយ៍ឯកពិសេស ថាំង ហាវ ប្រធានការិយាល័យ អនុពន្ធ័យោធាចិនប្រចាំកម្ពុជា បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉ន ត្រួតពិនិត្យនិងថែទាំ ប្រព័ន្ធបញ្ជាប្រយុទ្ធ និងកាំជ្រួច ការពារអាកាស រយៈកំពស់ទាបQW.3 នៅភ្នំស្រង់ខេត្តកំពង់ស្ពឺ ។

ក្នុងនាមសម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយុទ្ធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកងទ័ពរំដោះប្រជាជនចិន ដែលបានចំណាយពេលវេលា ស្មារតី និងថវិកា មកជួយហ្វឹកហ្វឺន ដល់កងយោធពលខេមរៈភូមិន្ទ នេះសបញ្ជាក់ឲ្យឃើញ ពីចំណងមិត្តភាព សហប្រតិបត្តិការដែកថែប រវាងកងទ័ព និងប្រជាជនកម្ពុជាចិន ។ កន្លងមកកងទ័ពប្រជាជនរំដោះចិន បានជួយឧបត្ថម្ភទាំងស្មារតីសម្ភារៈថវិកា ថ្នាំសង្កូវវ៉ាក់សាំងកូវីដ១៩ និងកសាងជំរុំ ជម្រក ដល់កងយោធពលខេមរៈភូមិន្ទ និងបានចូលរួមបណ្ដុះបណ្ដាល ធនធានមនុស្ស ផ្នែកកងទ័ពដល់ កងយោពលខេមរៈភូមិន្ទ ។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ ខិតខំរៀងសូត្រ ទាំងពេលវេលាវិន័យ ក្នុងពេលកំពុងសិក្សា យកអស់ពីកម្លាំងកាយចិត្ត ត្រូវប្រតិបត្តិគោរពគ្រូបង្វឹក ឲ្យបានល្អសាកសម ជាងកងយោធពលខេមរភូមិន្ទ ដើម្បីក្រេបជញ្ជក់ រាល់ជំនាញមានឆន្ទៈមោះមុត ជាកងទ័ពដើម្បីឆ្លើយតប និងកាតព្វកិច្ចសំដៅការពារ អធិបតេយ្យភាពជាតិ បូរណភាពជាតិ ស្ថិរភាពនិងសន្តិសុខសង្គមជាតិ ។ ជាពិសេសការពារសន្តិសុខសុវត្ថិភាព ជូនសម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនិងក្រុមគ្រួសារនិងការពារ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី នៃកម្ពុជានិងលោកជំទាវ ក្រុមគ្រួសារក្នុងនីតិកាលទី ៧ខាងមុខនេះឱ្យបាន១០០%។

អង្គរក្សត្រូវគោរពប្រតិបត្តិ នូវអភិក្រមទាំងបី របស់បញ្ជាការដ្ឋានអង្គរក្សគឺ ស្មោះត្រង់ ការពារ បម្រើ និងហ៊ានពលីកម្ម គ្រប់បែបយ៉ាង ដើម្បីការពារ ជាតិសាសនាព្រះមហាក្សត្រ រក្សាការពារសន្តិភាព និងសុខសន្តិសុខសង្គម ។ ។

សូមបញ្ជាក់ថាសិក្ខាកាមកាមមានចំនួន ១២៧ នាក់មកពីបញ្ជាការដ្ឋានអង្គរក្ស វគ្គហ្វឹកហ្វឺនបានបែងចែកជា២ជំនាញ គឺជំនាញកាំជ្រួចការពារ អាកាស រយៈកំពស់ទាបQW.3 និងជំនាញប្រពន្ធ័បញ្ជាប្រយុទ្ធ ៕

To Top