ព័ត៌មានជាតិ

ស៊ីម៉ាក់ បញ្ចប់ការបោសសម្អាត គ្រាប់មិនទាន់ផ្ទុះ នៅវិទ្យាល័យព្រះមហាក្សត្រីកុសមៈ ក្នុងខេត្តក្រចេះ​និងរកឃេីញគ្រាប់ជាង២ពាន់គ្រាប់

រូបភាពពីហ្វេសប៊ុកលោក ហេង រតនា

ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ចប់ជាស្ថាពរការបោស សម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ នៅវិទ្យាល័យ ព្រះមហាក្សត្រីកុសុមៈ ស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដោយរកឃើញគ្រាប់ចំនួន ២ ២៨៦គ្រាប់។

រូបភាពពីហ្វេសប៊ុកលោក ហេង រតនា

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឲ្យដឹងថា «ថ្ងៃសៅរ៍ទី១៩ សីហា អង្គភាពស៊ីម៉ាក់ បានបោសសម្អាតគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាមកប់ ក្នុងដីនៃបរិវេណ សាលាវិទ្យាល័យព្រះមហាក្សត្រីកុសមៈ នៅខេត្តក្រចេះនោះ កំលាំងជំនាញអង្គភាពស៊ីម៉ាក់ សម្រេចបោសសម្អាត និងដោះស្រាយកង្វល់គ្រាប់មិនទាន់ផ្ទុះ នៅក្នុងបរិវេណសាលានេះ បញ្ចប់ជាស្ថាបពរនៅថ្ងៃនេះ ។ ថ្ងៃអាទិត្យ នឹងដឹកជញ្ជូនគ្រាប់មិនទាន់ផ្ទុះទាំងអស់ទៅកំទេចចោល»។

រូបភាពពីហ្វេសប៊ុកលោក ហេង រតនា

លោក អគ្គនាយក បន្ដថា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋនៅក្រុងក្រចេះ បញ្ជូនកូនចៅចូលរៀនវិញជាធម្មតា នៅថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ ស្របតាមការជូនដំណឹងរបស់លោកនាយកសាលា និងមន្ទីរអប់រំខេត្ត។

លោក អគ្គនាយក បានគូសបញ្ជាក់ថា «ខ្ញុំសូមអរគុណ ចំពោះថ្នាក់ដឹកនាំខេត្ត ក៏ដូចលោកគ្រូអ្នកគ្រូ កងកំលាំងនគរបាល និងប្រជាពលរដ្ឋ ដែលបានគាំទ្រដល់កិច្ចប្រតិបត្តិការនេះ ដោយបានអញ្ជើញ ទៅសួរសុខទុក្ខ និងបានយកអំណោយជានំចំណី ផ្លែឈើ និងទឹកភេសជ្ជៈ ទៅជូនកងកំលាំង ដែលបានបំពេញប្រតិបត្តិការនៅទីនោះ»

រូបភាពពីហ្វេសប៊ុកលោក ហេង រតនា
To Top