បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាបច្ចុប្បន្ននេះ
អាមេរិកមិនស្ថិតក្នុងទីតាំងមួយ ដែលអាចមានលទ្ធភាពក្នុងការ ផ្គត់ផ្គង់អ៊ុយក្រែននូវមីស៊ីលចំងាយ បែបយុទ្ធសាស្ត្រក្នុងបរិមាណ ដែលអាចជួយបង្វែរលទ្ធផល នៃការវាយលុករបស់ខ្លួន ជាមួយនឹងប្រទេសរុស្សីនោះទេ។
ប្រភពដដែលបានសរសេរទៀតថា អាមេរិកមិនអាចផលិតមីស៊ីលប្រភេទនេះ គ្រប់គ្រាន់តាមការស្នើសុំរបស់ ប្រទេសអ៊ុយក្រែននោះឡើយ ទោះបីជារដ្ឋាភិបាលក្រុងគៀវបានបញ្ជាក់ហើយថា វាគឺជាអាវុធដែលនឹងអាចធ្វើឲ្យមានការ កែប្រែនូវលទ្ធផលនៅក្នុងសមរភូមិប្រយុទ្ធក្តី។
អ្នកជំនាញមួយចំនួន តាមរយៈសារព័ត៌មានអន្តរជាតិ បានព្យាករណ៍និងព្រមានថា ការបន្តផ្គត់ផ្គង់អាវុធរបស់អាមេរិក ទៅឲ្យប្រទេសអ៊ុយក្រែននឹងអាច ចាប់ផ្តើមកាត់បន្ថយនៅក្នុងឆ្នាំ២០២៤ ក្រោយការបោះឆ្នោតអាណត្តិថ្មី ត្រូវបានបញ្ចប់ហើយជាពិសេស ប្រសិនបើលោក Donald Trump នឹងពិតជាឡើងមកកាន់តំណែងនេះវិញនោះ។
រំលឹកឡើងវិញកាលពីខែឧសភា ប្រទេសអង់គ្លេសគឺជាអ្នកដែល សម្រេចចិត្តផ្គត់ផ្គង់អាវុធប្រភេទមីស៊ីលចំងាយឆ្ងាយនេះ មុនគេឲ្យប្រទេសអ៊ុយក្រែនដែលជាប្រភេទ Cruise Missle និងអាចបាញ់ចូលជ្រៅដល់ទៅ ២៥០គីឡូម៉ែត្រ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
