ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ដែលបានផុតកំណត់ពីនាយករដ្ឋមន្រ្តីអាណត្តិចាស់បានលើកឡើងថា សម្តេចបានដឹងពីប្រជាពលរដ្ឋដែលមានការសោកស្តាយចំពោះការចាកចេញពីនាយករដ្ឋមន្រ្តី ប៉ុន្តែសម្តេចនៅតែបន្តក្នុងឆាកនយោបាយ តាមរយៈកសាងប្រទេសជាតិតាមតួនាទីដែលជាប្រធានគណបក្សកាន់អំណាច និងជាតំណាងរាស្រ្តជាដើម ។
សម្តេចបន្តថា ដោយមានការព្រមព្រៀងគ្នាក្នុងជួរគណបក្ស គឺសម្តេចនឹងក្លាយជាប្រធានព្រឹទ្ធសភានៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ ដូច្នេះពលរដ្ឋកុំស្តាយស្រណោះចំពោះការចាកចេញពីនាយករដ្ឋមន្រ្តី៕
