លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមអបអរសាទរដោយស្មោះនិងគោរពជូនពរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលត្រូវបានសម័យប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី៧ បោះឆ្នោតគាំទ្រជាឯកច្ឆ័នឱ្យធ្វើជាប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
សួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី សូមជួយប្រោះព្រំព្រះសព្ទសាធុការពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី និងព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់ និងសូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕