ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងលោក តាន់ ហ្សង់ហ្វ្រង់ស័រ ជាអតីតអ្នកគ្រប់គ្រងការផ្សាយ ជាខេមរភាសាវិទ្យុបារាំងហៅកាត់ថា RFI ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ ដែលមានកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ ជាពលរដ្ឋខ្មែរមានសញ្ជាតិបារាំង បានដាក់ពាក្យលាឈប់ពីអ្នកគ្រប់គ្រងវិទ្យុ RFI កាលពីដើមខែសីហានេះ ក្រោយពីចូលកាន់ការងារ ជាអ្នកគ្រប់គ្រងអស់រយៈពេល ៣០ឆ្នាំ ។
ចំពោះការដាក់ពាក្យលាឈប់ពេលនោះ លោក តាន់ ហ្សង់ហ្វ្រង់ស័រ ដែលជាអ្នកសារព័ត៌មាន ជំនាញខាងភូមិសាស្ត្រនយោបាយ ពលរដ្ឋខ្មែរស្ទើរគ្រប់ស្រទាប់វណ្ណៈ ទទួលស្គាល់នោះ មិនបានបញ្ជាក់មូលហេតុអ្វីនោះទេ ៕


