ព័ត៌មានជាតិ

បណ្ឌិត ទ្រី ចាន់ធុច សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តម ប៊ិន ត្រឈៃ ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងផែនការ​ សម្រាប់នីតិកាលទី៧

បណ្ឌិត ទ្រី ចាន់ធុច សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តម ប៊ិន ត្រឈៃ ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងផែនការ​ សម្រាប់នីតិកាលទី៧

ភ្នំពេញ ៖ លោកបណ្ឌិត ទ្រី ចាន់ធុច អនុរដ្ឋលេខាធិការក្រសួងផែនការ សូមអបអរសាទរដោយស្មោះជូនចំពោះ លោក ប៊ិន​ ត្រឈៃ ដែលត្រូវ បានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់សេចក្តីទុកចិត្តតែងតាំង ជារដ្ឋមន្រ្តីក្រសួងផែនការ​ សម្រាប់នីតិកាលទី៧។

ការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុត ដែលលោកទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ហើយនេះជាសក្ខីភាពមួយ ឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ ដ៏មោះមុតរបស់ លោកដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។

យើងខ្ញុំទាំងអស់គ្នា ជឿជាក់យ៉ាងមុតមាំថា តាមរយៈការទទួលបានតួនាទីថ្មី របស់លោកនឹងចូលរួមចំណែក ធ្វើឱ្យប្រទេសបន្តទទួលកម្ពុជា បាននូវសុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍរីកចម្រើន ទៅមុខឥតឈប់ឈរលើគ្រប់វិស័យ ស្របទៅតាមមាគ៌ា និងមរតកនយោបាយដ៏ថ្លៃថ្លា របស់គណបក្ស ប្រជាជនកម្ពុជា ពិសេសមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងបន្តវេនដោយឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលធ្វើឱ្យជាតិមាតុភូមិ មានភាពសម្បូរសប្បាយ ប្រជាពលរដ្ឋរស់នៅ ប្រកបដោយសុភមង្គល និងវិបុលភាព ព្រមទាំងទទួលបាននូវកិត្យានុភាពល្បីល្បាញទាំងក្នុងតំបន់ និងសកលលោក។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនលោក និងលោកស្រី ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកប​នូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

To Top