ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រី នឹងដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីស្ដាប់មតិយោបល់ និងសំណូមពរផ្សេងៗ

រូបភាព៖ អេង ប៊ូឆេង

ភ្នំពេញ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញដឹកនាំវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីស្តាប់នូវមតិយោបល់ និងសំណូមពរផ្សេងៗ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូង នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា «កិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី នឹងដឹកនាំវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ដើម្បីស្តាប់នូវមតិយោបល់ និងសំណូមពរផ្សេងៗ ក៏ដូចជាដាក់ចេញនូវវិធានការមុតស្រួចនិងជាក់ស្ដែង ដើម្បីបន្តជំរុញគាំទ្រដល់វិស័យឯកជនដែលជា កម្លាំងចលករនៃកំណើនសេដ្ឋកិច្ច»៕

To Top