ភ្នំពេញ៖ បន្ទាប់ពីមានអ្នកវិភាគខ្លះបានស្រែកថា កម្ពុជា មានសមាជិករដ្ឋាភិបាលច្រើនហើយថៃមានតែបន្តិចនោះ លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានចេញសារប្រដៅ និងចាត់ទុកអ្នកវិភាគទាំងនោះមិនស្គាល់ពាក្យថា«សមាជិករដ្ឋាភិបាល» និង «មន្ត្រីរាជការ»។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅរាត្រីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ លោក ខៀវ កាញារីទ្ធបានសរសេរថា
«ឃើញអ្នកវិភាគស្រែកថាកម្ពុជាមានសមាជិករដ្ឋាភិបាលច្រើន ហើយថាថៃមានតែបន្តិច សោះ ! ប្រហែលអ្នកវិភាគមិនស្គាល់ពាក្យថា«សមាជិករដ្ឋាភិបាល» និង «មន្ត្រីរាជការ» ផងទេមើលទៅ បានជាចេះតែស្រែកមិនខ្មាសគេយ៉ាងនេះ ។ បើកមើលក្បួនឡើងវិញផង»៕