ព័ត៌មានជាតិ

យូអិន ព្រមានអ៊ុយក្រែន ជុំវិញការវាយប្រហារ សំដៅទីតាំងពលរដ្ឋស៊ីវិលរបស់រុស្សី

Sputnik

បរទេស៖អគ្គលេខាធិការរងលោក Rosemary DiCarlo បានថ្លែងប្រាប់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថាអង្គការសហប្រជាជាតិមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាញ់ផ្លោង និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើជនស៊ីវិលរុស្ស៊ី ដែលនេះគឺជាសកម្មភាពបំពានច្បាប់អន្តរជាតិ។

យោងតាមការចេញផ្សាយរបស់ RT អស់រយៈពេល៣ខែចុងក្រោយនេះអ៊ុយក្រែនបានបង្កើនការវាយប្រហាររបស់ខ្លួនតាមរយៈកាំភ្លើងធំនិងដ្រូនផងទៅលើតំបន់ជាច្រើនក្នុងប្រទេសរុស្សិដូចជា Donetsk, Kursk និង Belgorod ទោះបីជាលទ្ធផលហាក់ដូចជាមិនទទួលបានអ្វីតាមការចង់បានរបស់ខ្លួនក្តី។

រដ្ឋាភិបាលទីក្រុងគៀវក៏បានបង្កើនការប៉ុនប៉ងដើម្បីកំណត់គោលដៅវាយប្រហារលើតំបន់ហិរញ្ញវត្ថុរបស់ទីក្រុងមូស្គូជាមួយនឹងយន្តហោះគ្មានមនុស្សបើកដែលជាក់ស្តែង យន្តហោះ ដ្រូនជាច្រើន​បាន​ហោះ​រំលង​តំបន់​ការពារ​អាកាស​នៃ​រដ្ឋធានី​រុស្ស៊ី បាន​បង្ក​ការ​ខូចខាត​ទ្រព្យសម្បត្តិ​តិចតួច ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​មាន​អ្នក​រង​របួស​ក្តី។

លោក DiCarlo អ្នកការទូតជនជាតិអាមេរិកដែលមើលការខុសត្រូវកិច្ចការនយោបាយ និងសន្តិភាពចាប់តាំងពីឆ្នាំ២០១៨បាននិយាយយើងក៏មានការព្រួយបារម្ភផងដែរអំពីផលប៉ះពាល់ដែលអាចកើតមានលើជនស៊ីវិលនៃការបាញ់ផ្លោងសំដៅទឹកដីនិងព្រំដែនរុស្ស៊ី ជាពិសេសការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅខាងក្នុងប្រទេសរុស្ស៊ី រួមទាំងទីក្រុងម៉ូស្គូផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top