ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូ និងមន្រ្ដីជំនាញចុះពិនិត្យស្ថានភាពផ្លូវជនបទ ចំនួន៣ខ្សែ ប្រវែងសរុប ២៦គីឡូម៉ែត្រ ដែលខូចខាតដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅក្នុងភូមិសាស្រ្ដ ស្រុកប្រាសាទសំបូរណ៍ ខេត្តកំពង់ធំ។

យោងតាម ក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា បន្ទាប់ពីបានពិនិត្យស្ថានភាពផ្លូវរួច លោករដ្ឋមន្ត្រី បានណែនាំដល់មន្រ្ដីបច្ចេកទេសក្រសួងនិង មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ជំរុញការជួសជុលផ្លូវនេះ ឱ្យបានឆាប់រហ័ស ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល របស់ប្រជាពលរដ្ឋ នៅក្នុងតំបន់នេះ។



នារសៀលថ្ងៃដដែលនោះ លោករដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ក្រោមបរិយាកាសភាតរភាព និងស្និទ្ធស្នាលផងដែរ ៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
