ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ត្រៀមថវិកា១០០លានដុល្លារ ជួយលើកកម្ពស់វិស័យកសិកម្ម

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលត្រៀមថវិកា១០០លានដុល្លារ ដើម្បីជួយលើកកម្ពស់ វិស័យកសិកម្ម របស់ប្រជាកសិករ ។

កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ជាសារធាណៈបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ នៅតំបន់ព្រៃស្ពឺ នាព្រឹកថ្ងៃ ២៩ សីហា ។ សម្រាប់អាណត្តិទី៧ ក្រោម ការដឹកនាំពីនាយករដ្ឋមន្រ្តីកម្ពុជាថ្មី ក្នុងចំណោមគោល នយោបាយជាច្រើនចំណុច ដែលបក្ស បានដាក់ចេញ គឺមានវិស័យអាទិភាពមួយចំនួន ត្រូវបានផ្តោតជាចម្បង ក្នុងនោះវិស័យកសិកម្មមួយដែរ ។ វិស័យនេះ ត្រូវបានកិត្តិទេសាភិបាល ក្នុងសម័យប្រជុំសភាជាលើកដំបូងនាថ្ងៃ២២ សីហា និងក្នុងកិច្ចប្រជុំពេញគណៈរដ្ឋមន្រ្តីសប្តាហ៍មុនក៏ត្រូវបាននាយករដ្ឋមន្រ្តីលើកមកបញ្ជាក់ផងដែរថា នឹងដាក់អ្នកជំនាញខាងកសិកម្មក្នុងមួយឃុំ មួយនាក់ នៅទូទាំងប្រទេសកម្ពុជា ។ បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងជំនួបនាព្រឹកនេះ ក៏បានចេញបញ្ជាផ្ទាល់មាត់ ទៅលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មត្រូវធ្វើកិច្ចការនេះ ។

នាយករដ្ឋមន្រ្តីយ៉ាងដូច្នេះថា «យើងមានកម្មវិធីជាក់លាក់ យើងបានត្រៀមថវិកា១០០លានដុល្លារ ដើម្បីអន្តរាគមន៍កសិផល ផលិតផលកសិកម្មដូចជាស្រូវ អង្ករ និងបន្លែផ្សេងៗ »

កិត្តិទេសាភិបាលបន្តថា ការត្រៀមថវិកានេះ ដើម្បីជួយទប់នៃការធ្លាក់ថ្លៃកសិផលជូនប្រជាពលរដ្ឋ ហើយនៅពេលកសិផលទទួលបានល្អហើយ រាជរដ្ឋាភិបាលត្រូវរកទីផ្សាជូនពួកគាត់ដើម្បីទទួលបានចំណូល។

នាយករដ្ឋមន្ត្រីបន្តថា កសិផលមានការឡើងចុះឆ្នាំនេះ ប៉ុន្តែនៅពេលពលរដ្ឋលំបាករដ្ឋាភិបាលនឹងជួយ ដោះស្រាយ។ តម្លៃកសិកផលបានផ្អែកលើទីផ្សារពិភពលោក ។

កិត្តិបណ្ឌិតបញ្ជាក់ថា «កន្លែងណាដែលលំបាកយើងជួយអន្តរាគមន៍ ដូចជាខ្វះប្រព័ន្ធធារាស្ត្រជាដើម»

ជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីក៏បានឲ្យដឹងទៀតថា ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលនឹងដាក់ឲ្យពង្រាយមន្ត្រីកសិកម្ម នៅតាមគ្រប់ឃុំទូទាំងប្រទេស ដែលមានអាទិភាព លើវិស័យកសិកម្មផងដែរ។

កិត្តិទេសាភិបាលគូសបញ្ជាក់ថា «យើងត្រូវដាក់ពង្រាយនៅជនបទ ព្រោះថា ប្រជាពលរដ្ឋគាត់ត្រូវការ គាត់ត្រូវការអ្នកជួយ អីចឹងបញ្ជូនមន្ត្រីកសិកម្មទៅនៅជាមួយគាត់តែម្តង»។

នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យជ្រើសរើសមន្ត្រីកសិកម្មត្រូវជំនាញ ។ ត្រូវយកអាទិភាពទៅលើមានមូលដ្ឋានកសិកម្ម ពិសេសនោះនិស្សិតកសិកម្មមានច្រើនដូច្នេះត្រូវជ្រើសរើសឲ្យត្រូវជំនាញ៕

To Top