ព័ត៌មានជាតិ

អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Meta បន្តការងារនៅកម្ពុជា ខណៈ Facebook ផ្លូវការ របស់ សម្តេចតេជោ ហ៊ុន សែន មិនត្រូវបានរងពិន័យ

ភ្នំពេញ៖ក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធជាមួយក្រុមហ៊ុន Meta ក្នុងនោះក្រសួង អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Meta បន្តបំពេញការងារនៅកម្ពុជា ខណៈ Facebook ផ្លូវការ របស់ សម្តេចតេជោ ហ៊ុន សែន មិនត្រូវបានរងពិន័យ ។

យោងតាមសេចក្ដីប្រកាស ព័ត៌មាន របស់ក្រសួងប្រៃសណីយន៍និងទូរគមនាគមន៍ បានឱ្យដឹងថា ក្រុមហ៊ុន Meta Platform Inc. បានសម្រេចមិន ដាក់ពិន័យចំពោះ Facebook ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន តាមការស្នើរបស់សមាជិកក្រុមប្រឹក្សា ត្រួតពិនិត្យនោះឡើយ ហើយក្រសួងអនុញ្ញាតឲ្យ តំណាងក្រុមហ៊ុន Facebook អាចបន្តបំពេញការងារ នៅកម្ពុជាតទៅទៀត ។

To Top