ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសគាំទ្រការកែទម្រង់ ប៉ុន្តែសម្ដេចមិនគាំទ្រការរៀបចំណាខ្វះការឲ្យតម្លៃសម្រាប់មនុស្សដែលខំធ្វើការក្នុងរយៈពេលកន្លងមក ហើយ ត្រូវបានដកចេញដោយគ្មានមូលហេតុ ។
តាមរយៈបណ្ដាញសង្គមតេឡេក្រាម នាថ្ងៃទី៣០ សីហានេះ សម្ដេចតេជោ បានថ្លែងថា «ខ្ញុំបង្ហោះសារដែលខ្ញុំនិយាយ ក្នុងអង្គប្រជុំដើមអាណត្តិទី៦ ឆ្នាំ២០១៨ ដើម្បីជាការរំលឹកដល់មន្ត្រីបន្តវេន តាមស្ថាបន័សូមមាន ការប្រុងប្រយត្ឋ័លើភាពអគុណធម៍ សម្រាប់ការរៀបចំមន្ត្រីក្នុងអាណត្តិថ្មីបន្ថែម លើបណ្តាំរបស់ខ្ញុំកាលពីល្ងាចថ្ងៃ១០ សីហា ២០២៣ ពេលជួបជុំ មុនពេលគណរដ្ឋមន្ត្រីថ្មីត្រូវបានរៀបចំ» ។
ជាមួយគ្នានោះសម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា «ខ្ញុំគាំទ្រការកែទម្រង់ តែមិនគាំទ្រការរៀបចំណា ដែលខ្វះការឲ្យតម្លៃសម្រាប់មនុស្ស ដែលខំធ្វើការក្នុងរយះពេលកន្លងមកហើយ ត្រូវបានដកចេញដោយ
គ្មានមូលហេតុដែរ» ៕
