ភ្នំពេញ ៖ ក្នុងជំនួបជាមួយក្រុមកម្មករ ជាលើកទី២ នៅព្រឹកថ្ងៃ១ កញ្ញា នេះ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើការត្រៀមរថយន្តក្រុង ដើម្បីដឹកក្រុមកម្មករ និយោជិត ទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ។
កិត្តិទេសាភិបាលបញ្ជាក់ថា “ឯកឧត្តមសូមត្រៀមរថយន្តទៀត ត្រៀមរថយន្ត សម្រាប់ដឹកបងប្អូនកម្មករ- កម្មការិនី ទៅលេងស្រុក ពេលបុណ្យភ្ជុំបិណ្ឌឲ្យសប្បាយ”។

ការបញ្ជាទៅលោកឃួង ស្រេងពីសំណាក នាយករដ្ឋមន្រ្តីថ្មីកម្ពុជានេះ បន្ទាប់ពីរដ្ឋបានចំណាយរថយន្តក្រុង ជារយគ្រឿងកាលពីថ្ងៃបោះឆ្នោតនាថ្ងៃ២២-២៤កក្កដា ជូនពលរដ្ឋទៅបោះឆ្នោត នៅស្រុកកំណើត ។
ចំពោះសេវាដឹកជញ្ជូន សាធារណៈរបស់រដ្ឋ ក្នុងការបញ្ចេញរថយន្តក្រុង ទៅដឹកពលរដ្ឋ ឬកម្មករសម្រាប់ការ ទៅលេងជួបជុំបងប្អូន ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ នាយករដ្ឋមន្រ្តីបញ្ជាក់ថា អស់ប្រមាណជា៦០ម៉ឺនដុល្លារ ក្នុង១ឆ្នាំៗ។

បណ្ឌិតបន្ថែមទៀតថា អ្វីដែលជាគោលនយោបាយ របស់រាជរដ្ឋាភិបាលចាស់ ដែលគិតគូទៅដល់ពលរដ្ឋ គឺរាជរដ្ឋាភិបាលនៅតែបន្តធ្វើដដែល៕

