ព័ត៌មានជាតិ

ទស្សនៈនិងមតិ៖ យើងគួរតែ គិតឡើងវិញដើម្បីកំណើនភ្ញៀវទេសចរ ដែលជាប្រភព ចំណូលសំខាន់

អ្នកដឹក អ្នកលក់ ផ្ទះសំណាក់ សណ្ឋាគារ … បញ្ហាក្មេងស្ទាវដេញកាប់គ្នា ចោរឆក់ លក់កោរ ខ្វះភាពឱនលំទោន គុណភាពអនាម័យ ការបង្ហោះមួយចំនួនដែលយើងភ្លេចគិតក៏ចូលរួមបំផ្លាញចំនួនភ្ញៀវទេចរដែរ។ អ្នកបង្ហោះយក View ហូបកខ្វក់ កុំស្មានថាមិនជាប់ជាបញ្ហាឱ្យសោះ! អត់មិនអត់មក ស៊ីអាចម៍គោ ពោះគោឆៅ ហើយថតបង្ហាញ ហ៊ឺ ល្ងង់ណាស់! គេចេះតែឱ្យផលិត ហើយផ្សាយចេញដែរ? ហួសចិត្តណាស់! ដូចយើងឃើញប្រទេសដែលខ្វះអនាម័យ ស្មានថាយើងចង់ទៅលេងឬ? យើងកំពុងបំផ្លាញខ្លួនឯងដោយមិនដឹងខ្លួន! ភ្ញៀវមកមើលរបស់ខ្មែរ ដូចជាវប្បធម៌ សិល្បៈបែបបុរាណ។ល។ តែយើងមិនរកវិធីបង្ហាញ មកបណ្តុះគំនិតភ្លេចរបស់ឯង ទៅឱបរបស់គេ! បើយើងយករបស់គេ មកបង្ហាញគេដដែល គេចាំបាច់អី មកស្រុកយើងនោះ?

To Top