ព័ត៌មានជាតិ

ស្នងការនគរបាលរាជធានីភ្នំពេញ ហាមមន្រ្តីនគរបាលចរាចរណ៍ មិនឱ្យមានការពួនស្ទាក់ចាប់ពលរដ្ឋ

រូបភាព៖ ផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ និងហាមមន្រ្តីនគរបាលចរាចរណ៍ មិនឱ្យមានការពួនស្ទាក់ចាប់ប្រជាពលរដ្ឋ ដែលជា បាតុភាពបង្កឱ្យជះឥទ្ធិពលមិនល្អ មកលើកងកម្លាំងនគរបាលជាតិ។

ថ្លែងនៅក្នុងកិច្ចប្រជុំលើកដំបូងនាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានណែនាំដល់លោកស្នងការរង ទទួលផែនការងារសណ្តាប់ធ្នាប់ចរាចរណ៍ និងលោកលោកស្រី នាយការិយាល័យជំនាញ សណ្តាប់ធ្នាប់ និងចរាចរណ៍ លោកលោកស្រីអធិការរង លោកលោកស្រីនាយផ្នែកសណ្តាប់ធ្នាប់ ចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌ ទាំង១៤ នៅតាមគោលដៅ អនុវត្តច្បាប់ចរាចណ៍ ត្រូវលុបបំបាត់មិនឱ្យមានការលួចពួនស្ទាក់ចាប់ ឃាត់ប្រជាពលរដ្ឋធ្វើដំណើរ នៅតាមដងផ្លូវនោះទេ ពីព្រោះបាតុភាពបង្កឱ្យជះឥទ្ធិពលមិនល្អ មកលើកងកម្លាំងនគរបាលជាតិ។

លោកឧត្តមសេនីយ៍​ ណែនាំ​មន្រ្តីនគរបាលសណ្តាប់ធ្នាប់ ចរាចរណ៍ហាមដាច់ខាត ការប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋ និងឱ្យមានកាយវិការពាក្យសំដីទន់ភ្លន់ ចំពោះប្រជាពលរដ្ឋហើយម៉ឺងម៉ាត់ ចំពោះភារកិច្ចរបស់ខ្លួន៕

To Top