ព្រៃវែង៖ ក្មេងស្រីកំព្រាម្នាក់ត្រូវ បុរសចំណាស់ចិត្តតិរច្ឆាន ចាប់រំលោភ ខណៈអ៊ំស្រីសង្ស័យ យកក្មេងស្រីរងគ្រោះទៅឆ្លុះអេកូ ទើបបែកធ្លាយមានផ្ទៃពោះ៥ខែ ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង។
សមត្ថកិច្ចស្រុកសុីធរកណ្ដាលបានឲ្យដឹងថា ជនសង្ស័យ ដែលចាប់រំលោភក្មេងស្រីរហូតមានផ្ទៃពោះ៥ខែនេះ មានឈ្មោះដន រុំ ភេទប្រុសអាយុ ៥៧ឆ្នាំ មានទីលំនៅភូមិ ព្រៃដើមថ្នឹងទី៤ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នៅចំណុចភូមិព្រៃដើមថ្នឹងទី៤ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ខ. ស. ផ អាយុ ១៤ ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ត្រូវបានជនសង្ស័យចាប់រំលោភបានសម្រេចចំនួន៥ដង នៅចំណុចវាលគុមឬស្សីក្រោយផ្ទះនិងក្រោមផ្ទះ រហូតមានផ្ទៃពោះចំនួន៥ខែ ពេលម្តាយធំយកទៅឆ្លុះអេកូ។
មូលហេតុ៖ ជនរងគ្រោះជាកូនកំព្រារស់នៅជាមួយជនសង្ស័យខាងលើ ។
បច្ចុប្បន្ន៖ ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋានស្រុកស៊ីធរកណ្ដាល ដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយសហការី