ព័ត៌មានជាតិ

ប្រធានរដ្ឋសភា កូរ៉េខាងត្បូង នឹងមកទស្សនកិច្ចកម្ពុជា

ភ្នំពេញ ៖ លោក គឹម ជីនព្យូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជារយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៦-៩ ខែកញ្ញា ឆ្នាំ ២០២៣ ។

ក្នុងដំណើរទស្សនកិច្ច តបតាមការអញ្ជើញពីសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា លោក គឹម ជីនព្យូ ក៏នឹងមានជំនួប ជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជាផងដែរ រួមមាន ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា , សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេច ឃួន សុដារី ។

ក្នុងជំនួបទាំងអស់នេះ សុទ្ធសឹងតែជាការពិភាក្សា ដើម្បីពង្រឹងទំនាក់ទំនងកិច្ច សហប្រតិបត្តិការបន្ថែមទៀត រវាងប្រទេសទាំង២៕

To Top