ភ្នំពេញ៖ បន្ទាប់ពីធ្វើដំណើរ អស់រយៈពេលប្រមាណ៤ម៉ោង នៅម៉ោងជិត១រសៀលថ្ងៃទី៤ កញ្ញានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ អញ្ជើញដល់អាកាសយាន្តដ្ឋានអន្តរជាតិ Soekarno-Hatta ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាព ។
ក្នុងដំណើរអញ្ជើញដល់ របស់នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានទទួលស្វាគមន៍ដោយ លោក H. Sandiaga Salahuddin Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងច្នៃប្រឌិត អមដំណើដោយ លោក ឯកអគ្គរាជទូតកម្ពុជា តំណាងអចិន្ត្រៃយ៍ ប្រចាំអាស៊ាន និង ភារធារីស្តីទី នៃស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋ ឥណ្ឌូណេស៊ី និងបានត្រៀមខ្លួនរួចរាល់ សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅថ្ងៃទី៥កញ្ញា ។