ព័ត៌មានជាតិ

ក្រុមនាយទាហាន កងយោធពលខេមរភូមិន្ទ ដែលបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធា អូស្ត្រាលី បានរួមគ្នានាំទេយ្យទាន ប្រគេនព្រះសង្ឃចំនួន២វត្ត

ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្ត្រាលី នារសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ បានរួមគ្នានាំយកបច្ច័យ និងទេយ្យវត្ថុចម្រុះជាច្រើនមុខ ទៅប្រគេនព្រះសង្ឃចំនួន២វត្ត គឺ វត្តសង្គមមានជ័យបូរឬទ្ធិ និង វត្តសុភីរង្សី ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតា ញាតិកាប្រាំពីរសន្តាន ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ នាយទាហាន នាយទាហានរង និងពលទាហាន នៃ កងយោធពលខេមរភូមិន្ទ ដែលបាន ពលី មរណៈ ក្នុងរយៈកាលកន្លងមកផងដែរ៕

To Top