ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមអាហារពេលព្រឹក ការងារត្រីភាគីជាមួយ លោក ផាម មីញជីញ (Pham Minh Chính ) នាយករដ្ឋមន្រ្តីវៀតណាម និងលោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone ) នាយករដ្ឋមន្រ្តីឡាវ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។

ក្នុងជំនួបអាហារពេលព្រឹកការងារនេះ ថ្នាក់ដឹកនាំទាំង៣ ក៏បានជជែកពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ពីបញ្ហាក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបីឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត៕

