ភ្នំពេញ៖ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅឡាវ នាឆ្នាំ២០២៤ខាងមុខ ។
ការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវនេះ ធ្វើឡើងក្នុងជំនួបទទួលទានអាហារពេលព្រឹក និងពិភាក្សាការងារត្រីភាគី នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម នាថ្ងៃទី៥ កញ្ញានេះ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ៕
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																											 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									