ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី សៀនលុង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី បានពិភាក្សាគ្នា ជុំវិញការនាំចេញអង្ករ និងផលិតផលកសិកម្មផ្សេងទៀត ពីកម្ពុជា ចូលទៅកាន់ទីផ្សារសិង្ហបុរី ។
ក្នុបជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពជា និងលោកលី សៀនលុង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សា ទៅលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ និង ពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យដែលមានសក្ដានុពល ដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខថាមពល សុខាភិបាល ឌីជីថល កសិកម្ម និង ការពារជាតិ ។
ជានេះទៅទៀត ប្រមុខដឹកនាំទាំងពីរបាន ក៏បានពិភាក្សាពីគម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពល ក្រោមសមុទ្រ ពីប្រទេសឡាវ ឆ្ពោះទៅប្រទេសសិង្ហបុរី ផងដែរ៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
