ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញពីបំណងក្នុងការរៀនសូត្រពីបទពិសោធន៍របស់សិង្ហបុរី ពាក់ព័ន្ធទៅនឹងវិស័យការពារជាតិ ជាពិសេស ពាក់ព័ន្ធទៅនឹងការអនុវត្តកាតព្វកិច្ចយោធា របស់ប្រជាពលរដ្ឋ ។
ការបង្ហាញបំណងបែបនេះ របស់សម្តេច ហ៊ុន ម៉ាណែត បានធ្វើឡើង ក្នុងជំនួបជាមួយលោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ។
ក្នុងជំនួបនេះ លោក លី សៀនលុង បានឯកភាពក្នុងពិនិត្យលើលទ្ធភាព នៃការបន្តផ្តល់ការគាំទ្របច្ចេកទេស និង ការបណ្តុះបណ្តាលដល់កម្ពុជា ទាំងក្នុងវិស័យស៊ីវិល និង យោធា។
លោក លី សៀនឡុង បានអញ្ជើញ សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅធ្វើទស្សនកិច្ច នៅសិង្ហបុរី ក្នុងពេលឆាប់ៗខាងមុខ ៕

