ព័ត៌មានជាតិ

អាស៊ានទាំងមូល ចង់ឲ្យកំពូលមហាអំណាចចិន-អាមេរិក មានទំនាក់ទំនងល្អ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំអាស៊ាន-ចិន លើកទី២៦ នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បណ្តាមេដឹកនាំនៃសមាជិកអាស៊ាន បានបង្ហាញបំណងរបស់ខ្លួន ដោយចង់ឃើញអំពីទំនាក់ទំនង រវាងកំពូលមហាអំណាចចិន និងសហរដ្ឋអាមេរិក ប្រព្រឹត្តទៅប្រកបដោយសុខដុមរមនា ។

ថ្វីបើកិច្ចប្រជុំកំពូងអាស៊ាន-ចិន លើកទី២៦ ដែលប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ដែលមានលោក លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន មិនត្រូវបានអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលស្តាប់ក៏ដោយ តែបើយោងតាមខ្លឹមសារសង្ខេបនៃ “កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៦” របស់នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញថា ចំពោះលទ្ធផលជារួមនៃកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៦ បណ្តាថ្នាក់ដឹកនាំអាស៊ាន ប្រាថ្នាចង់ឃើញទំនាក់ទំនង រវាងកំពូលមហាអំណាចចិន និងសហរដ្ឋអាមេរិក ប្រព្រឹត្តទៅប្រកបដោយសុខដុមរមនា ដើម្បីបន្តផ្តល់ប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដល់តំបន់ទាំងមូល៕

To Top